សេដ្ឋកិច្ច
សេដ្ឋកិច្ច
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុករបស់កម្ពុជាគឺ៣១០០លានដុល្លាដែលគិតក្នុងមនុស្សម្នាក់២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាទាបបំផុតក្នុងលោក។មុនពេលធ្លាក់ចូលកុ្នងជំលោះស៊ីវិលនាឆ្នាំ១៩៧០កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយ
កំលាំងពលកម្មភាគច្រើនស្ថិតក្នុងផែ្នកកសិកម្ម ។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯង
បាននូវម្អូបអាហារនិងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្ន
ផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញ
ជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ
១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។នៅអំឡុងឆ្នាំ ១៩៧៤
នៃពេលសង្រ្គាមអង្ករត្រូវបាននាំចូលពីខាងក្រៅផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផៃ្ទក្នុងបានធ្វើអោយប៉ះពាល់ដល់ឧស្សាហកម្មកែឆៃ្នរបស់កម្ពុជាដែលនៅកេ្មងខ្ចីនឡើយនិងបាន បំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគនិងផ្លូវដែក។កុ្នងឆ្នាំ១៩៧៥របបថ្មីខែ្មរក្រហមបានធ្វើ
ជាតូនីយកម្មនូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។លុយនិងកម្មសិទ្ធិឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្មកម្មសិទ្ធផ្ទាល់ខ្លួនត្រូវបានបំលែងជារបស់មនុស្សមួយក្រុមដែល
តំណាងអោយរដ្ឋ។ផែនការ៤ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហា
អស្ចារ្យដែលបានព្រាងក្នុងឆ្នាំ១៩៧៦បានឆ្លុះបញ្ចាំងពីការធ្វើស្រូវច្រើនរដូវនិងការពង្រីកអាយបានធំទូលាយ នូវប្រព័ន្ធធារាសាស្រ្ត។គំរោងផែនការនេះមានបំណងបង្កើនចំណូលដែលបានមកពីការនាំ
ចេញអង្ករ និងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រង
ចក្រ ដែលប្រើប្រាស់សំរាប់បំរើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។គំរោងផែនការ ៤ឆ្នាំនេះត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជំរៅនិងត្រូវបាន បង្ខំអោយអនុវត្តដោយឃោឃៅនិងពុំទទួលបានជោគជ័យឡើយ។ផលិតស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាងឆ្នាំ១៩៧៦-១៩៧៨ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំងនិងជំងឺដង្កាត់ដែលពុំបានយកចិត្តទុកដាក់ព្យាបាលនិងពិនិត្យរោគសញ្ញាខុស ពួកខែ្មរក្រហមបានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ដោយ ចោទពួកគេថាជាសត្រុ្វវរបស់អង្គការ។អំពើឃោឃៅរបស់របបខែ្មរក្រហមបានសំលាប់ រង្គាលកំលាំងពលកម្មកម្ពុជាយ៉ាងច្រើន។បន្ទាប់ពីរបបរខែ្មរក្រហមត្រូវដួលរលំកុ្នងដើមឆ្នាំ ១៩៧៩ មករដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជនកម្ពុជារាប់លាននាក់ បានប្រកបការងារជាកសិករបែបគ្រួសារ។ក្នុងអំឡុងពាក់កណា្តលទសវត្ស ៩០ ទើបកម្ពុជាអាចមានផលិតផលអង្ករគ្រប់គ្រាន់សំរាប់ទ្រទ្រង់ខ្លួនឯងបាននិងចាប់ផ្តើមនាំចេញ បានបន្តិចបន្តួច។ហេដ្ឋារចនាសម្ព័ន្ធប្រទេសបានកែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផែ្អក លើជំនួយបរទេស។តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ។ក្នុងឆ្នាំ១៩៩៥សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០៥០ភាគរយ
ប៉ុណ្ណោះ
បើបៀ្របធៀបទៅនឹងមុនឆ្នាំ១៩៧០ សំរាប់អ្នកមកទស្សនានៅប្រទេសកម្ពុជាភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីក
ចំរើនដែលគេមើល
ឃើញនៅភ្នំពេញ
No comments:
Post a Comment