ប្រពន្ធ័គមនាគមន៍ជាតិ

ប្រព័ន្ធគមនាគមន៍ជាតិ
     ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិង​ក្រៅប្រទេសតាមផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង។
     ១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
ផ្លូវខេត្តមានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត។ ផ្លូវខេត្ត កសាងឡើងនិងជួសជុលដោយថវិកា​ខេត្តផ្ទាល់។ស្ពានគ្រប់ប្រភេទទៅតាមផ្លូវជាតិមានចំនួន ៤០២៧ កន្លែង។
     ២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ គ.ម។ ប្រព័ន្ធផ្លូវដែកមាន៖
  • ភ្នំពេញ - ប៉ោយប៉ែតប្រវែង ៣៨៦ គ.ម កសាង ឆ្នាំ ១៩២៧។
  • ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងនៅឆ្នាំ ១៩៥៨។
     ៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲចុះចតបាននិង អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា ប្រាសាទអង្គរ និង ប្រាសាទផ្សេងៗទៀត ក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមកពីប្រទេសបារាំង ។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
     ៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ
  1. ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គរួមមានទន្លេមេគង្គលើនិងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ)និងទន្លេបាសាក់មានប្រវែង១០០គ.មនិងដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបទីបេលើរយះកំពស់៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម ហូរកាត់ប្រទេសឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែនវៀតណាមកាត់តាមខេត្តស្ទឹងត្រែងខេត្តក្រចេះ ខេត្តកំពង់ចាមខេត្តកណ្តាលនិងខេត្តព្រៃវែង។
    1. របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹកឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹករដូវវស្សា ៣៤ ០០០ ម ហើយក្នុងមួយវិនាទីស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រកចាប់ពីខែវិច្ឆិកាទៅខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
    2. ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
  2. ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ពីភ្នំពេញទៅកំពង់ឆ្នាំងមានប្រវែង ១០០ គ.មនិងបឹងទន្លេសាបមានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់) ។
    1. របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម។ នៅរដូវទឹកសំរកចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ។ បាតុភូតចំលែកនេះគឺហូរចេញហូរចូលបណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ជាងទឹកទន្លេសាបម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាបជាងដងទន្លេមេគង្គ។
    2. ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមានស្ទឹងត្រែងស្ទឹងសៀមរាប ស្ទឹងជីក្រែងស្ទឹងស្ទោងស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរីស្ទឹងសង្កែស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
    3. ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យាស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមានស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
  3. ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹកដូចទឹកជ្រោះគឺហូរយ៉ាងខ្លាំងនិង បង្កើតឲមានទឹកជំនន់ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅរដូវប្រាំង។ ផ្លូវទឹកសំខាន់ៗនៅតំបន់ឆ្នេរ រួមមានស្ទឹងមេទឹកស្ទឹងជាយអារែកព្រែកតាគីព្រែកជីផាត ព្រែកកំពង់តាសោមស្ទឹងកំពតនិងស្ទឹងទូកមាស។
កំពងផែ៖ កំពង់ផែធំៗនៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺកំពង់ផែក្រុងភ្នំពេញនិង​ កំពង់ផែក្រុងព្រះសីហនុដែលជាប្រភេទកំពង់ផែអន្តរជាតិដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញនិងអ្នកទេសចរ។ កំពង់ផែភ្នំពេញរួមមានផែថ្មមានប្រវែង១៨៤ម៉ែត្រ និងផែបណ្តែតទឹកមានប្រវែង១៩៦ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្ស៥,៨ម៉ែត្រនិងរដូវប្រាំង៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញតាមផ្លូវជាតិលេខ៤និង២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ១៩៥៤ហើយបើកឲប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ៣៥០ម៉ែត្រនិងទទឹង២៨ម៉ែត្រ។

No comments:

Post a Comment