ប្រទេសកម្ពុជា


ប្រទេសកម្ពុជា

កម្ពុជា (អានថា : កុម-ពុជ-ជា)

ព្រះរាជាណាចក្រកម្ពុជា'ឬប្រទេសកម្ពុជាជាប្រទេសមួយស្ថិតនៅភូមិភាគអា
ស៊ីអាគ្នេយ៍មានប្រជាជនប្រមាណជាង១៣លាននាក់បន្តពីអាណាចក្រខ្មែរដែល
មានឥទ្ធិពលយ៉ាងខ្លាំងក្លាគ្រប់គ្រងស្ទើរតែពាសពេញឧបទ្វីបឥណ្ឌូចិនចន្លោះសតវត្សទី១១​និង១៤។ប្រជាជនភាគច្រើនជាជនជាតិខ្មែរកាន់សាសនាព្រះពុទ្ធហីនយាន​ហើយក៏មានលាយឡំផងដែរនូវជនជាតិចាម(ខ្មែរឥស្លាម)និងជនជាតិភាគតិចដទៃ
ច្រើនទៀតរស់នៅតាមតំបន់ភ្នំដាច់ស្រយាល។ប្រទេសកម្ពុជាមានផ្ទៃដី១៨១.០៣៥គីឡូម៉ែត្រការ៉េមានព្រំដែន
ជាប់ប្រទេសថៃនៅខាងលិចនិងពាយ័ព្យ(៨០០គ.ម)ជាប់ប្រទេសឡាវ(៥៤១គ.ម)ខាងជើងនិងជាប់ប្រទេស 
វៀតណាម(១.២២៨គ.ម)ប៉ែកខាងកើតនិងអាគ្នេយ៍។ឈូងសមុទ្រថៃស្ថិតនៅភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹកលាតសន្ធឹងប្រវែង៤៤៣គ.មតាមបណ្តោយឈូងសមុទ្រថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាមខេត្តកណ្តាលនិងខេត្តព្រៃវែងមកបំពេញទន្លេសាបនិងបឹងទន្លេសាបដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។


No comments:

Post a Comment