ទីតាំងភូមិសាស្ដ្រ
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨បើគិតពីផ្ទៃដី ១៨១ ០៣៥គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០។ទីតាំងភូមិសាស្ដ្រនេះបានផ្តល់នូវទំនាក់ទំនងយ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ជាមួយប្រទេសជិតខាងនិងលើពិភពលោក។ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រព្រះរាជាណាចក្រកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០និងទី១៥នៃរយះទទឹងខាងជើង និងត្រង់ចន្លោះខ្សែបណ្តោយទី១០២និង១០៨នៃរយះបណ្តោយខាងកើត។កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថាព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិកគក្តៅហើយសើម ម្យ៉ាងទៀតស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺសំបូរភ្លៀងដែលជាតំបន់មានលក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយបានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។
- ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជាមានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និងឆ្នេរសមុទ្រមាន ១ភាគ៦។
- ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃដែលសុទ្ធជាប្រទេសបានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាងនយោបាយនិងអភិវឌ្ឍន៍ប្រទេសជាតិ។
- ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជាមានទីតាំងជាប់សមុទ្រដោយមានឆ្នេរ ៤៤០គីឡូម៉ែត្រ ជាយទ្វីបទូលាយនិងសមុទ្រត្រូពិកជំរៅមធ្យមសំបូរជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រចិញ្ជឹមសត្វសមុទ្រនិង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិតលាយលំជាមួយខ្សាច់ពណ៌សប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
- ទ្រង់ទ្រាយ និងទំហំ៖ ព្រះរាជាណាចក្រកម្ពុជាមានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពីជើងទៅត្បូង៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជាពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេដូចជា បន្ទុះភ្នំភ្លើងការរញ្ជួយដី។ម្យ៉ាងវិញទៀតប្រទេសយើងស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
- សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃសណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាលជាទំនាបហើយព័ទ្ធជុំវិញដោយភ្នំនិងខ្ពង់រាបនិង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
-
- តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥នាក់និងដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥នាក់ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាបជាតំបន់ដែលមានប្រជាជនរស់នៅចំរុះច្រើនជាតិសាសន៍ក្រៅពីខ្មែរ មានជនជាតិចិនវៀតណាមចាមថៃឡាវនិងក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិចមានរស់នៅក្នុងស្រុកក្រែកមេមត់ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះរួមមានជនជាតិកួយនិងស្ទៀង។
- តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប៣ ៥០៥ ៤៤៨នាក់និងដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨)ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាបក្រៅពីជនជាតិភាគតិចដែលរស់នៅតាមតំបន់ភ្នំដូចជាអួច ស្ទៀងនិងសំរ៉ែជាដើម។
- តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជាគឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាលដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាមវៀតណាមចិនថៃនិងជនជាតិភាគតិចដូចជាជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាបច្រើនប្រភេទ។ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះចំនួន ៦០។ ក្នុងនោះនៅ ខេត្តកោះកុង មាន ២៣ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុងមានប្រវែង ២៣៧ គ.មខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុមានប្រវែង ១១០គ.ម និងក្រុងកែបមានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមានជំរៅពុំសូវជ្រៅប៉ុន្មានទេហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រជំរៅគិតជាអតិបរមាមិនលើសពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះខ័ណ្ឌប្រទេសកម្ពុជាជាពីរឧបទ្វីបម៉ាឡាកា។តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ក្រុងកែបមាន៣៣៦គ.ម២ ខេត្តកំពត មាន៤៨៧៣ គ.ម២និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
- តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាបនិងភ្នំក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួងទំពូនថ្មូនប្រ៊ូវសមិលគួយអានោងចារាយគ្រឹងរដែរខាស្អួចកាចក់ កាវ៉ែត និង លុន។ កនុងចំណោមជនជាតិទាំងអស់នោះជនជាតិព្នងមានចំនួនច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។[១]
No comments:
Post a Comment