ប្រវត្តិសាស្ត្រ
ប្រទេសឥណ្ឌា
សតវត្សរ៏ទី១គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា, វប្ឃកិច្ទ,ភាសា។ល។អាណាចក្រភ្នំ និង ចេនឡា
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥អាណាចក្រភ្នំ និងចេនឡាបានគ្រប់គ្រងជាបន្តបន្ទាប់លើទឹកដីជ្រោយសុវណ្ណភូមិ រហូតដល់កំនើតអាណាចក្រខ្មែរដែលជាប្រវត្តិសាស្ត្រដ៏រុងរឿងមួយនៅអាស៊ីពីសតវត្សទី៩ដល់ សតវត្សទី១៣។
អង្គរវត្ត
ក្រោយពីការវាយលុកដណ្តើមទឹកដីជាបន្តបន្ទាប់សៀមបានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្សបានប្តូរទៅរាជធានីលង្វែកហើយនៅតែរង ការវាយប្រហារជានិច្ចជាកាលពីសំនាក់សៀមនិងយួនរហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែកនៅឆ្នាំ១៥៩៤។
នៅឆ្នាំ១៨៦៣ព្រះបាទនរោត្តមដែលបានតែងតាំងជមហាក្សត្រដោយពួកសៀមបានស្វែងរកការ ការពារពីបារាំង។ឆ្នាំ១៨៦៧ស្តេចសៀមបានចុះហត្ថលេខាលើសន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបងនិង សៀមរាបជាខេត្តរបស់សៀមឬថៃបច្ចុប្បន្ន។ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំងសៀម។
អាណាព្យាបាល បារាំង
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។ព្រះបាទនរោត្តមសីហនុ
ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះបិតាសោយទីវង្គតព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារសង្គ្រាមវៀតណាម ចេះតែបន្តព្រះអង្គបានប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ការបណេ្តញចេញពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុលនិងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។សីហនុបានរៀបចំជាថ្មីជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហមដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការទំលាក់រដ្ឋាភិបាលលន់ ណុលហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។ខ្មែរក្រហម
ក្រោយការឡើងកាន់អំនាចដោយរដ្ឋាភិបាលលន់ ណុល សហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត។វៀតណាម
ខែវិច្ឆិការ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ការស្វែងរកសន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី)តែមិនបានសំរេចរួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា១៩៩១ដោយកំណត់អោយមានការបោះឆ្នោតជាសកល តាមលទ្ធិប្រជាធិបតេយ្យជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិត្រូវបានផ្តល់អំណាចក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយកិច្ចការជនអន្តោប្រវេសន៍និងការកាត់បន្ថយសព្វាវុធ។ព្រះរាជាណាចក្រកម្ពុជា
ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។នយោបាយ
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុមតិ/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន ជាអំណាចបញ្ចេញមតិ។
អំណាចនីតិប្រតិបត្តិ ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (និតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។
អំណាចនីតិបញ្ញត្តិ ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុមតិច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។
អំណាចតុលាការ ថិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។
អំណាចសារព័ត៌មាន ជាអំណាចរបស់មហាជន ថិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រព័ត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។
ព្រឹត្តិការណ៍សំខាន់
ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។
រចនាសម័្ពន្ច
រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជាមាន៖- ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
- រដ្ឋសភានិងព្រឺទ្ធសភាទទួលអំណាចនិតិបញ្ញត្តិ(មានតួនាទីអនុម័តច្បាប់)
- រដ្ឋាភិបាលទទួលអំណាចនិតិប្រតិបត្តិ(ព្រៀងច្បាប់និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភានិងព្រឹទ្ធសភា)
- តុលាការទទួលអំណាចតុលាការ(ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញដើម្បីកាត់សេចក្តី។ តុលាការមានអំណាចឯករាជ្យ)
បំណែងចែករដ្ឋបាល
តាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានីខេត្តក្រុងស្រុកខណ្ឌដែលរដ្ឋសភាបានអនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រមប្រកាសឱ្យប្រើកាលពីពេលថ្មីៗប្រទេសកម្ពុជាត្រូវបានចែកជារាជធានី និងខេត្ត។ រាជធានីចែកចេញជាខណ្ឌ ខណ្ឌចែកជាសង្កាត់។ខេត្តចែកចេញជា ស្រុក និងក្រុង ដែលស្រុកចែកជាឃុំ និងសង្កាត់ ហើយក្រុងចែកជាសង្កាត់។ជាលទ្ធផលនៃច្បាប់នេះ មានដូចជា ៖- ផ្លាស់ប្ដូរឈ្មោះក្រុងចំនួន៣ មកជាខេត្តរួមមាន ៖ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន។
- បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន៣ គឺ ៖ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្តកំពង់ចាម ក្រុងបាវិតនៃខេត្តស្វាយរៀង។
- ធ្វើការផ្លាស់ប្ដូរទីរួមខេត្តមកជាក្រុង និងបង្កើតស្រុក ខណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែកពីស្រុក ទីប្រជុំជន ខេត្តចំនួន៥ ក្នុងនោះមាន ៖ ស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ដែលបំបែកពីស្រុកមោងឬស្សី, ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខណ្ឌឫស្សីកែវ, ក្រុងព្រៃវែង បំបែកចេញពីស្រុកកំពង់លាវនៃខេត្តព្រៃវែង និងបានប្ដូរឈ្មោះស្រុកព្រៃវែង ទៅជាស្រុកស្វាយអន្ទងនៃខេត្តព្រៃវែងវិញ, ក្រុងក្រចេះ បំបែកពីស្រុកក្រចេះ និងបានប្ដូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរីនៃខេត្តក្រចេះវិញ, ក្រុងព្រះវិហារ បំបែកពីស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ និងក្រុងកំពត បានប្ដូរឈ្មោះមកពីស្រុកកំពង់បាយនៃខេត្តកំពត ហើយស្រុកកំពតក៏ត្រូវបានប្ដូរឈ្មោះទៅជាស្រុកទឹកឈូវិញ។
ទំនាក់ទំនងអន្តរជាតិ
ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិតាំងពីថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៥៥មកម្ល៉េះ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។ ហើយប្រទេសកម្ពុជាក៏ជាសមាជិក នៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត នៅឆ្នាំ ២០០៥។ កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមានប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិតលាវ,សាធារណរដ្ឋកូរេខាងត្បូង,សាធារណរដ្ឋប្រជាមានិតកូរេខាងជើង
និងរាជាណាចក្រថៃឡង់។
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយ នាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំនាយ ៦លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
ជម្លោះអន្តរជាតិ
បណ្តាកោះ និង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រ នៃព្រំដែនជាប់ជាមួយវៀតណាម កំពុងស្ថិតក្នុងវិវាទនៅឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេសថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់ ។ភូមិសាស្ត្រ
ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេ មានព្រំដែនដីគោក ខាងជើង និងខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម។ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារទឹកជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ក លក្ខណៈសម្បត្តិយ៉ាងប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និងទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយកខ្យល់សើមពីឈូងសមុទ្រថៃ និងមហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឲ្យ មានភ្លៀងធ្លាក់ច្រើននៅខែកញ្ញា និង តុលា។ មូសុងឥសាននាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មេសា ហើយស្ងួតខ្លាំងនៅខែមករា និងកុម្ភៈ។ ហេតុអ្វី្?
No comments:
Post a Comment